អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
លូកា 14:14 - អាល់គីតាប ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺអុលឡោះវិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។ Khmer Christian Bible នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ។ |
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយអុលឡោះជាបិតារបស់អ្នកឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។
ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
ហើយខ្ញុំសង្ឃឹមលើអុលឡោះ ដូចលោកទាំងនេះដែរថា ទ្រង់នឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។