ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 12:4 - អាល់គីតាប

រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខ‌ងារ​ខុសៗ​គ្នា​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​យើង​មាន​អវយវៈ​ជាច្រើន​នៅក្នុង​រូបកាយ​មួយ ហើយ​អវយវៈ​នីមួយៗ​មាន​តួនាទី​ខុសៗគ្នា​យ៉ាងណា

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​យើង​មាន​អវយវៈ​ជាច្រើន​នៅ​ក្នុង​រូបកាយ​តែ​មួយ​ ហើយ​អវយវៈ​ទាំង​នោះ​សុទ្ធតែ​មាន​មុខងារ​ផ្សេងៗ​គ្នា​ជា​យ៉ាង​ណា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ដូច​ដែល​យើង​មាន​អវយវៈ​ជា​ច្រើន​នៅ​ក្នុង​រូប​កាយ​តែ​មួយ ហើយ​អវយវៈ​ទាំង​នោះ មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូប‌កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា

សូមមើលជំពូក



រ៉ូម 12:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ប្អូន​ជា​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​រូប​កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។


មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​រស‌អុលឡោះ​តែ​មួយ​ទេ ដែល​ប្រទាន​ឲ្យ។


រូប‌កាយ​មាន​តែ​មួយ ហើយ​រស‌អុលឡោះ​ក៏​មាន​តែ​មួយ ដូច​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។