ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 9:9 - អាល់គីតាប

អ្នក​ខ្លះ​ពោល​ថា៖ «គាត់​មែន!»។ ខ្លះ​ទៀត​ថា៖ «មិន​មែន​ទេ អ្នក​នេះ​មាន​មុខ​ដូច​គាត់!»។ រីឯ​បុរស​នោះ​វិញ គាត់​ពោល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកខ្លះ​ថា​៖ “គឺ​អ្នកនេះ​ហើយ”។ អ្នកខ្លះទៀត​ថា៖ “ទេ​! គាត់​គ្រាន់តែ​ដូច​អ្នកនោះ”។ គាត់​និយាយ​ថា៖ “គឺ​ខ្ញុំ​ហ្នឹងហើយ​!”។

សូមមើលជំពូក

Khmer Christian Bible

អ្នក​ខ្លះ​ថា៖​ «គឺ​គាត់​ហ្នឹង​ហើយ!»​ អ្នក​ខ្លះ​ទៀត​ថា៖​ «ទេ!​ គាត់​គ្រាន់​តែ​ស្រដៀង​នឹង​អ្នក​នោះ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ហ្នឹង​ហើយ!»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្លះ​ថា៖ «គឺ​អ្នក​ហ្នឹង​ហើយ» ខ្លះ​ទៀត​ថា៖ «ទេ អ្នក​នេះ​គ្រាន់​តែ​មាន​មុខ​មាត់​ដូច​គាត់»។ តែ​គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ខ្លះ​ពោល​ថា៖ «គាត់​មែន!»។ ខ្លះ​ទៀត​ថា៖ «មិន​មែន​ទេ អ្នក​នេះ​មាន​មុខ​ដូច​គាត់!»។ រីឯ​បុរស​នោះ​វិញ គាត់​ពោល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង

សូមមើលជំពូក



យ៉ូហាន 9:9
2 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។


អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​សុំ​ទាន​កាល​ពី​មុន នាំ​គ្នា​ពោល​ថា៖ «បុរស​នេះ​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន​ទេ​តើ!»។