មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់គាត់នាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។
យ៉ូហាន 9:14 - អាល់គីតាប ថ្ងៃដែលអ៊ីសាធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃជំអាត់ ព្រះគម្ពីរខ្មែរសាកល ថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ហើយបើកភ្នែករបស់គាត់ជាថ្ងៃសប្ប័ទ។ Khmer Christian Bible ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សំរាក |
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់គាត់នាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាទៅពិសាអាហារនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលអ៊ីសា។
ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនអ៊ីសា ព្រោះអ៊ីសាធ្វើការនោះនៅថ្ងៃជំអាត់។
កាលអ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់ស្ដោះទឹកមាត់ទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ