អ៊ីសាមានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “តួនមានប្រសាសន៍ថា ពេលកំណត់របស់តួនជិតមកដល់ហើយ តួននឹងធ្វើពិធីបុណ្យរំលងជាមួយសិស្សតួននៅក្នុងផ្ទះអ្នក”»។
យ៉ូហាន 7:8 - អាល់គីតាប ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។ Khmer Christian Bible ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្អូនៗឡើងទៅបុណ្យនោះចុះ បងមិនទាន់ទៅទេ ព្រោះមិនទាន់ដល់ពេលនៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ |
អ៊ីសាមានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “តួនមានប្រសាសន៍ថា ពេលកំណត់របស់តួនជិតមកដល់ហើយ តួននឹងធ្វើពិធីបុណ្យរំលងជាមួយសិស្សតួននៅក្នុងផ្ទះអ្នក”»។
អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកម្ដាយអើយ! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។
ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។
អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។