ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។
យ៉ូហាន 7:11 - អាល់គីតាប ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកអ៊ីសា គេសួរគ្នាថា៖ «តើគាត់នៅឯណា?»។ ព្រះគម្ពីរខ្មែរសាកល ពួកយូដាកំពុងរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ “តើអ្នកនោះនៅឯណា?”។ Khmer Christian Bible ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពិធីបុណ្យនោះ ពួកសាសន៍យូដាសួររកព្រះអង្គថា «តើលោកនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា |
ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។
គេរកអ៊ីសា ហើយនិយាយគ្នាទៅវិញទៅមកក្នុងម៉ាស្ជិទថា៖ «អ្នកគិតដូចម្ដេច? គាត់មិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។
ក្រោយមក អ៊ីសាដើរចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតគាត់មិនពេញចិត្តទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកសម្លាប់គាត់។
ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។