តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារីយំ ជាបងប្អូនរបស់យ៉ាកកូប យូសុះ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿអ៊ីសាបានឡើយ។
យ៉ូហាន 6:42 - អាល់គីតាប គេពោលថា៖ «អ្នកនេះឈ្មោះអ៊ីសា ជាកូនរបស់យូសុះទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីសូរ៉កាដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។ Khmer Christian Bible ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ |
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារីយំ ជាបងប្អូនរបស់យ៉ាកកូប យូសុះ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿអ៊ីសាបានឡើយ។
ឮដូច្នេះ គេស្ងើចសរសើរអ៊ីសាគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីប្រសាសន៍ ប្រកបដោយចិត្តប្រណីសន្ដោស ដែលហូរចេញពីមាត់របស់អ៊ីសា។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយូសុះទេឬ?»។
លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។
ពុំដែលមាននរណាបានឡើងទៅសូរ៉កាឡើយ គឺមានតែបុត្រាមនុស្សប៉ុណ្ណោះ ដែលបានចុះពីសូរ៉កាមក។
ដ្បិតខ្ញុំចុះពីសូរ៉កាមក ដើម្បីធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។
ចុះបើអ្នករាល់គ្នាឃើញបុត្រាមនុស្សឡើងទៅកន្លែងដែលគាត់នៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។
ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ អុលឡោះក៏ចាត់បុត្រារបស់ទ្រង់ឲ្យមកប្រសូតចេញពីស្ដ្រី ហើយប្រសូតក្រោមអំណាចរបស់ហ៊ូកុំផង