ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:54 - អាល់គីតាប

នេះ​ជា​ទី​សំគាល់​លើក​ទី​ពីរ ដែល​អ៊ីសា​បាន​ធ្វើ នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​បាន​ធ្វើ​ទីសម្គាល់​ទីពីរ​នេះ នៅពេល​ព្រះអង្គ​យាង​មក​ពី​យូឌា​ទៅ​កាលីឡេ​៕

សូមមើលជំពូក

Khmer Christian Bible

នេះ​ជាទី​សំគាល់​អស្ចារ្យ​ទី​ពីរ​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ព្រះអង្គ​វិល​ត្រលប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ទី​សម្គាល់​ទី​ពីរ ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ ក្រោយ​ពី​ព្រះ‌អង្គ​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ស្រុក​កាលី‌ឡេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ទី​សម្គាល់​លើក​ទី​ពីរ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ទី​សំគាល់​ទី​២​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។

សូមមើលជំពូក



យ៉ូហាន 4:54
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ស្តេច​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម


លុះ​អ៊ីសា​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​គាត់ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​អ៊ីសា​បាន​សំដែង ក្នុង​ឱកាស​ពិធី​បុណ្យ​រំលង​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។


កាល​គាត់​ដឹង​ថា អ៊ីសា​បាន​មក​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ គាត់​ក៏​ទៅ​រក​អ៊ីសា ទូរអា​សូម​អ៊ីសា​ទៅ​ប្រោស​កូន​របស់​គាត់​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​បាន​ជា​សះ‌ស្បើយ។