យ៉ូហាន 3:1 - អាល់គីតាប មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី។ ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់ក្នុងពួកផារិស៊ី ឈ្មោះនីកូដេម ជាមេគ្រប់គ្រងនៃជនជាតិយូដា។ Khmer Christian Bible នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ីឈ្មោះនីកូដេម ដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាននាម៉ឺនជាតិយូដាម្នាក់ឈ្មោះ នីកូដេម លោកនៅខាងគណៈផារីស៊ី*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម |
រីឯលោកនីកូដេម ដែលមកជួបអ៊ីសាទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។
អ៊ីសាមានប្រសាសន៍ថា៖ «អ្នកជាតួនរបស់ជនជាតិអ៊ីស្រអែល ម្ដេចក៏អ្នកមិនជ្រាបសេចក្ដីទាំងនេះ?
ឥឡូវនេះ គាត់និយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីគាត់ដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា គាត់ពិតជាអាល់ម៉ាហ្សៀសទេដឹង