យ៉ូហាន 18:26 - អាល់គីតាប មានអ្នកបម្រើរបស់មូស្ទីម្នាក់ត្រូវជាបងប្អូននឹងអ្នកដែលពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ ព្រះគម្ពីរខ្មែរសាកល ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។ Khmer Christian Bible មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ ជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀក សួរថា៖ «តើខ្ញុំមិនបានឃើញអ្នកឯងនៅក្នុងសួនច្បារ ជាមួយអ្នកនោះដែរទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី |
បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតពេត្រុសហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសំដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ ពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ គាត់ទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស។ នៅទីនោះ មានសួនឧទ្យានមួយ អ៊ីសាចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។
លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់មូស្ទីដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។