ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 12:39 - អាល់គីតាប

គេ​ពុំ​អាច​ជឿ​បាន​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះជាហេតុដែល​ពួកគេ​មិនអាច​ជឿ​បានឡើយ គឺ​ពីព្រោះ​អេសាយ​បាន​ថ្លែង​ទៀត​ថា​:

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បាន​ជា​គេ​ពុំ​អាច​ជឿ​បាន ព្រោះ​លោក​អេសាយ​ក៏​បាន​ទាយ​ដូច្នេះ​ដែរ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ពុំ​អាច​ជឿ​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា

សូមមើលជំពូក



យ៉ូហាន 12:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ បើ​ខ្ញុំ​ធ្វើ​កិច្ច​ការ​របស់​អុលឡោះ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា​អុលឡោះ​ជា​បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​អុលឡោះ​ជា​បិតា»។


គឺ​ស្រប​តាម​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​អុលឡោះ‌ជាអម្ចាស់​បាន​សំដែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។


«អុលឡោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ដ​គេ​រឹង មិន​ឲ្យ​ភ្នែក​គេ​ឃើញ មិន​ឲ្យ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»។


តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​ការ​សរសើរ​ពី​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​គត់​សោះ​នោះ?


ប្រសិន​បើ​អុលឡោះ​ជា​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ដ​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។


គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ដ​ស្រើប​ស្រាល និង​ប្រព្រឹត្ដ​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ដ​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា!។