ប្រាំមួយថ្ងៃ មុនបុណ្យរំលង អ៊ីសាមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលគាត់បានប្រោសឲ្យរស់ឡើងវិញ។
យ៉ូហាន 12:12 - អាល់គីតាប នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យរំលង។ កាលគេឮដំណឹងថា អ៊ីសាមកជិតដល់ក្រុងយេរូសាឡឹម ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ ហ្វូងមនុស្សមួយក្រុមធំដែលមកចូលរួមក្នុងពិធីបុណ្យបានឮថា ព្រះយេស៊ូវកំពុងយាងមកយេរូសាឡិម Khmer Christian Bible នៅថ្ងៃបន្ទាប់ កាលបណ្តាជនច្រើនកុះករ ដែលមកចូលរួមពិធីបុណ្យបានឮថា ព្រះយេស៊ូកំពុងយាងមកក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ បណ្តាជនដែលមកចូលរួមបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងមកក្នុងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង*។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិម |
ប្រាំមួយថ្ងៃ មុនបុណ្យរំលង អ៊ីសាមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលគាត់បានប្រោសឲ្យរស់ឡើងវិញ។
ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា អ៊ីសានៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញអ៊ីសាប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលអ៊ីសាបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។