ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 12:1 - អាល់គីតាប

ប្រាំ​មួយ​ថ្ងៃ មុន​បុណ្យ​រំលង អ៊ីសា​មក​ភូមិ​បេត‌ថានី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​គាត់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រាំមួយ​ថ្ងៃ​មុន​បុណ្យរំលង ព្រះយេស៊ូវ​យាង​មក​ដល់​បេថានី ជា​កន្លែងដែល​ឡាសារ​នៅ​។ គាត់​ជា​អ្នក​ដែល​ព្រះអង្គ​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

សូមមើលជំពូក

Khmer Christian Bible

មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ​ ព្រះយេស៊ូ​បាន​យាង​មក​ក្រុង​បេថានី​ ជា​កន្លែង​ដែល​ឡាសារ​នៅ​ គាត់​ជា​អ្នក​ដែល​ព្រះយេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ ព្រះ‌យេស៊ូវ​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​ភូមិ​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រាំ​មួយ​ថ្ងៃ​មុន​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​យាង​មក​ភូមិ​បេតថា‌នី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​មុន​បុណ្យ​រំលង​៦​ថ្ងៃ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​កន្លែង​ឡាសារ​នៅ គឺ​ជា​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក



យ៉ូហាន 12:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ទុក​គេ​ចោល គាត់​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថា‌នី ហើយ​ស្នាក់​នៅ​ទីនោះ។


កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ចូល​ក្នុង​ម៉ាស្ជិទ។ ក្រោយ​ពី​បាន​មើល​សព្វ​គ្រប់​អស់​ហើយ អ៊ីសា​ទៅ​ភូមិ​បេថានី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ដ្បិត​ល្ងាច​ណាស់​ហើយ។


បន្ទាប់​មក អ៊ីសា​នាំ​ពួក​សិស្ស​ចេញ​ពី​ទី‌ក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ អ៊ីសា​លើក​ដៃ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។


នៅ​ក្រុង​នោះ មាន​ស្ដ្រី​ម្នាក់​មាន​កេរ្ដិ៍​ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​អ៊ីសា​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។


នៅ​ភូមិ​បេត‌ថានី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់ ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។


លុះ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។


ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ អ៊ីសា​ប្រាប់​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។


ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។


នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​រំលង។ កាល​គេ​ឮ​ដំណឹង​ថា អ៊ីសា​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម


ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​ក្នុង​ឱកាស​បុណ្យ​រំលង មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។


ជន‌ជាតិ​យូដា​ច្រើន​កុះ‌ករ​បាន​ឮ​ដំណឹង​ថា អ៊ីសា​នៅ​ភូមិ​បេត‌ថានី គេ​នាំ​គ្នា​មក​មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​អ៊ីសា​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​អ៊ីសា​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។