ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 22:7 - អាល់គីតាប

ម៉ូសា​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល។ យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បង​ប្អូន​របស់​គេ​ដែរ។ យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ស្រុក​បាសាន តែ​កុល‌សម្ព័ន្ធនេះ​មួយ​ចំហៀង​ទៀត លោក​យ៉ូស្វេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ក្បែរ​បង​ប្អូនរបស់​គេ នៅ​ខាង​លិច​ទន្លេ​យ័រដាន់។ ពេល​លោក​យ៉ូស្វេ​ឲ្យ​គេ​ត្រឡប់​ទៅ​ជំរំ​របស់​ពួក​គេ​វិញ លោក​បាន​ឲ្យ​ពរពួក​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បងប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា

សូមមើលជំពូក



យ៉ូស្វេ 22:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


ម៉ូសា​ក៏​ប្រគល់​នគរ​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី នគរ​របស់​ស្តេច​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទី​ក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល ដែល​ជា​ពូជ‌ពង្ស​របស់​យូសុះ។