ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។
យ៉ូស្វេ 21:26 - អាល់គីតាប សរុបមកអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានដប់ក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងរបស់អំបូរឯទៀតៗនៃពួកកូនចៅកេហាត់ ទាំងអស់មានដប់ក្រុង ព្រមទាំងវាលស្មៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានក្រុងចំនួនដប់ ព្រមទាំងវាលស្មៅនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងរបស់ពួកគ្រួកូនចៅកេហាត់ដែលសល់នៅ ទាំងអស់មាន១០ ព្រមទាំងដីដែលនៅជុំវិញផង។ |
ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។
ពួកលេវី ជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលដែលនៅខាងកើត សម្រាប់ជាជំរកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
កូនចៅឯទៀតៗរបស់កេហាត់ ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលដែលនៅខាងលិច។