ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យ ពួកលេវីមានក្រុងសម្រាប់ជាជំរកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។
យ៉ូស្វេ 20:2 - អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យជ្រើសរើសក្រុងជំរក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈម៉ូសាស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់ពួកកូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវតាំងឲ្យមានទីក្រុងជម្រក ដូចយើងបានបង្គាប់អ្នកតាមរយៈម៉ូសេចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯងដោយសារម៉ូសេចុះ |
ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យ ពួកលេវីមានក្រុងសម្រាប់ជាជំរកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។
ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។