អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
យ៉ូស្វេ 13:28 - អាល់គីតាប នេះជាមត៌ករបស់កុលសម្ព័ន្ធកាដ តាមអំបូរ និងស្រុកភូមិរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាមត៌ករបស់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិរបស់គេទាំងប៉ុន្មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាមត៌ករបស់កុលសម្ព័ន្ធកាដ តាមអំបូរ និងស្រុកភូមិរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មានផង។ |
អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ស្តេចស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។
ម៉ូសាបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទៅតាមអំបូររបស់គេ។