យ៉ូប 41:24 - អាល់គីតាប បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន |
ពេលណាវាក្រោកឡើង សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ ហើយរត់ចេញទៅ ទាំងបាក់ស្បាត។
យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក
អុលឡោះតាអាឡា រំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ទ្រង់បានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ទ្រង់បានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកទ្រង់វិញទេ។
ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមហ៊ូកុំ និងបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈណាពីនៅជំនាន់មុន ដោយរសរបស់ទ្រង់ឡើយ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំងទាស់នឹងពួកគេ។