យ៉ូប 38:31 - អាល់គីតាប តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ |
តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
ទ្រង់បង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ទ្រង់ធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ទ្រង់ធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ទ្រង់ហៅទឹកសមុទ្រមកស្រោចស្រពផែនដី នាមរបស់ទ្រង់ គឺអុលឡោះតាអាឡា។