យ៉ូប 31:22 - អាល់គីតាប សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ ដាច់ចេញពីកែងដៃទៅចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ ដាច់ចេញពីកែងដៃទៅចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមឲ្យស្មាខ្ញុំបានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ |
ដ្បិតខ្ញុំភ័យខ្លាចអុលឡោះដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងអំណាចដ៏ថ្កុំថ្កើង របស់ទ្រង់បានឡើយ។
នោះសូមឲ្យមានតែបន្លា និងស្រងែ ដុះនៅក្នុងស្រែជំនួសស្រូវ»។ - ពាក្យរបស់អៃយ៉ូបចប់តែប៉ុណ្ណេះ -
ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!