ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
យ៉ាកុប 1:13 - អាល់គីតាប ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «អុលឡោះល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងអុលឡោះឲ្យធ្វើអំពើអាក្រក់បានឡើយ ហើយទ្រង់ផ្ទាល់ក៏មិនល្បួងនរណាដែរ។ ព្រះគម្ពីរខ្មែរសាកល ពេលត្រូវបានល្បួង កុំឲ្យអ្នកណានិយាយថា៖ “ខ្ញុំត្រូវព្រះល្បួង” ឡើយ ដ្បិតព្រះមិនចេះធ្លាក់ទៅក្នុងការល្បួងដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងអ្នកណាម្នាក់ដែរ។ Khmer Christian Bible កាលណាជួបសេចក្ដីល្បួង កុំឲ្យអ្នកណាម្នាក់និយាយថាព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតការអាក្រក់មិនអាចល្បួងព្រះជាម្ចាស់បានទេ ហើយព្រះអង្គក៏មិនល្បួងអ្នកណាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកណាម្នាក់ជួបសេចក្ដីល្បួង មិនត្រូវពោលថា «ព្រះទ្រង់ល្បួងខ្ញុំ»ឡើយ ដ្បិតអំពើអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយព្រះអង្គក៏មិនដែលល្បួងអ្នកណាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ |
ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
បុរសឆ្លើយថា៖ «ស្ត្រីដែលអុលឡោះប្រទានឲ្យមកនៅជាមួយខ្ញុំនោះ បានឲ្យផ្លែឈើខ្ញុំ ហើយខ្ញុំក៏ទទួលទានដែរ»។
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។
អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «ក្នុងគីតាបមានចែងទៀតថា “កុំល្បងលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកឡើយ”»។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្ដលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។
បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថា ជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ