ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
ម៉ាថាយ 26:57 - អាល់គីតាប លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលចាប់ព្រះយេស៊ូវ ក៏នាំព្រះអង្គទៅរកមហាបូជាចារ្យកៃផាស។ នៅទីនោះ ពួកគ្រូវិន័យ និងពួកចាស់ទុំជួបជុំគ្នា។ Khmer Christian Bible ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផា ជាមហាបូជាចារ្យ*។ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជួបជុំគ្នានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ នឹងពួកចាស់ទុំបានប្រជុំគ្នា |
ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
នៅក្នុងចំណោមពួកគេមានម្នាក់ឈ្មោះ កៃផា ដែលជាមូស្ទីនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ!