អ៊ីសាវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
ម៉ាថាយ 26:44 - អាល់គីតាប អ៊ីសាក៏ចាកចេញពីគេទៅទូរអាជាលើកទីបី ហើយទូរអាដោយពាក្យដដែល។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងចាកចេញពីពួកគេទៀត ទៅអធិស្ឋានជាលើកទីបី ដោយទូលពាក្យដដែលម្ដងទៀត។ Khmer Christian Bible ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្ដីដដែល |
អ៊ីសាវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។
បន្ទាប់មក អ៊ីសាវិលមករកសិស្សវិញ មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។
ពេលសុំទៅអុលឡោះជាបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាប្រស្នា ពន្យល់សិស្សឲ្យដឹងថា ត្រូវតែទូរអាជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
ខ្ញុំបានអង្វរអ៊ីសាជាអម្ចាស់ចំនួនបីដង សូមគាត់មេត្ដាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។