ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 25:38 - អាល់គីតាប

តើ​យើង​ខ្ញុំ​បាន​ឃើញ​ស្តេច​ជា​ជន​បរទេស ហើយ​ទទួល​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ស្តេច​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ជូន​ពី​អង្កាល់?។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​យើងខ្ញុំ​ឃើញ​ព្រះអង្គ​ជា​ជនមិនស្គាល់ ហើយ​ទទួល​ព្រះអង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះអង្គ​នៅ​ខ្លួនទទេ ហើយ​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ពីអង្កាល់​?

សូមមើលជំពូក

Khmer Christian Bible

តើ​យើង​ខ្ញុំបាន​ស្វាគមន៍​ព្រះអង្គ​ កាល​យើង​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ជា​អ្នក​ក្រៅ​ ឬ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​ កាល​ព្រះអង្គ​នៅ​អាក្រាត​ពី​កាលណា?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​យើង​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ​ជា​អ្នក​ដទៃ ហើយ​ទទួល​ព្រះ‌អង្គ​ពី​អង្កាល់ ឬ​ឃើញ​ព្រះ‌អង្គ​នៅ​អាក្រាត ហើយ​ថ្វាយ​សម្លៀក‌បំពាក់​ព្រះ‌អង្គ​ពី​អង្កាល់?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា

សូមមើលជំពូក



ម៉ាថាយ 25:38
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​សុចរិត​សួរ​ស្តេច​វិញ​ថាៈ “អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ស្តេច​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ជូន​ស្តេច​បរិភោគ ឬ​ឃើញ​ស្តេច​ស្រេក ហើយ​យក​ទឹក​មក​ជូន​ស្តេច​ពិសា​ពី​អង្កាល់?។


តើ​យើង​ខ្ញុំ​បាន​ឃើញ​ស្តេច​ឈឺ ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ពី​អង្កាល់?”។