ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 25:14 - អាល់គីតាប

«នគរ នៃ​អុលឡោះ ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“អាណាចក្រស្ថានសួគ៌​គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ដែល​ហៅ​ពួក​បាវបម្រើ​របស់ខ្លួន​មក ហើយ​ប្រគល់​អ្វីៗដែល​លោក​មាន​ដល់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​ការ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួន​មក​ ហើយ​ប្រគល់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ឲ្យ​ពួក​គេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រគល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ

សូមមើលជំពូក



ម៉ាថាយ 25:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។


ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខ‌ងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​ប្រជា‌ជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចំការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។


មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​រស‌អុលឡោះ​តែ​មួយ​ទេ ដែល​ប្រទាន​ឲ្យ។


តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បង​ប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។


គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន