គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រាមនុស្សមក ក៏កើតមានដូច្នោះដែរ។
ម៉ាថាយ 24:40 - អាល់គីតាប បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ នឹងមានពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល។ Khmer Christian Bible នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នឹងមានមនុស្សពីរនាក់នៅចម្ការ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ |
គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រាមនុស្សមក ក៏កើតមានដូច្នោះដែរ។
បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។
តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីអុលឡោះទេតើ!។ បើអ្នកបានទទួលពីអុលឡោះដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីអុលឡោះទៅវិញ?
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។