មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវជូនអុលឡោះតាអាឡា ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវជូនម្ចាស់នៃយើង
ម៉ាថាយ 24:26 - អាល់គីតាប បើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅវាលរហោស្ថានឯណោះ!”កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “គាត់នៅក្នុងបន្ទប់ឯណេះ!”ក៏កុំជឿពាក្យគេដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើគេប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះអង្គនៅទីរហោស្ថាន!’ កុំចេញទៅឡើយ; ឬបើគេថា: ‘មើល៍! ព្រះអង្គនៅក្នុងបន្ទប់’ ក៏កុំជឿគេដែរ Khmer Christian Bible ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ |
មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវជូនអុលឡោះតាអាឡា ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវជូនម្ចាស់នៃយើង
ដ្បិតបុត្រាមនុស្សនឹងមក ប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។