ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 24:23 - អាល់គីតាប

ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អាល់ម៉ា‌ហ្សៀស​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ”កុំ​ជឿ​គេ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ’ ឬ​ថា​: ‘នៅ​ទីនោះ​!’ កុំ​ជឿ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ មើល៍​នែ​ ព្រះគ្រិស្ដ​នៅ​ទី​នេះ​ ឬ​នៅ​ទី​នោះ​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ" ឬ "នៅ​ទី​នោះ" កុំ​ជឿ​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ត*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ

សូមមើលជំពូក



ម៉ាថាយ 24:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អាល់ម៉ា‌ហ្សៀស​នៅ​ទី​នេះ​ឬ​នៅ​ទី​នោះ”កុំ​ជឿ​គេ​ឡើយ


អ៊ីសា​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​នាម​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ”កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។


ខ្ញុំ​មក ក្នុង​នាម​អុលឡោះ​ជា​បិតា​ខ្ញុំ​តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន!


ប៉ុន្ដែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ដ​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។