ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។
ម៉ាថាយ 20:9 - អាល់គីតាប ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។ ព្រះគម្ពីរខ្មែរសាកល “នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។ Khmer Christian Bible ពួកអ្នកដែលមកនៅម៉ោងប្រហែលប្រាំល្ងាច ម្នាក់ៗទទួលបានមួយឌេណារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកអ្នកដែលបានស៊ីឈ្នួលពីម៉ោងប្រាំមកដល់ គេម្នាក់ៗទទួលបានមួយដេណារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ |
ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។
គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។
លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។