អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។
ម៉ាថាយ 20:1 - អាល់គីតាប «នគរនៃអុលឡោះ ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ ព្រះគម្ពីរខ្មែរសាកល “អាណាចក្រស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅតាំងពីព្រលឹម ដើម្បីជួលកម្មករសម្រាប់ចម្ការទំពាំងបាយជូររបស់លោក។ Khmer Christian Bible ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីជួលកម្មករឲ្យមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញពីព្រលឹម ទៅរកជួលកម្មករមកធ្វើការ ក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន |
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
«នគរនៃអុលឡោះប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។
គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។
«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការ នៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកណាពី និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលអុលឡោះបានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
«នគរនៃអុលឡោះប្រៀបបានទៅនឹងស្ដ្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។
«នគរ នៃអុលឡោះ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។
ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។
«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯអុលឡោះជាបិតាខ្ញុំ ជាម្ចាស់ចម្ការ។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់អ៊ីសាជាអម្ចាស់ ឲ្យបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយអ៊ីសាជាអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!