ស្តេចអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ស្តេចក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
ម៉ាថាយ 18:32 - អាល់គីតាប ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថាៈ “នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ ព្រះគម្ពីរខ្មែរសាកល “ដូច្នេះ ចៅហ្វាយរបស់គាត់ក៏ហៅគាត់មក និយាយថា: ‘បាវបម្រើអាក្រក់អើយ! យើងបានលើកលែងបំណុលទាំងអស់នោះឲ្យអ្នក ដោយសារអ្នកអង្វរយើង។ Khmer Christian Bible ស្ដេចក៏ហៅអ្នកនោះមក រួចមានបន្ទូលទៅគាត់ថា នែ៎ បាវបម្រើអាក្រក់អើយ! ខ្ញុំបានលុបបំណុលទាំងឡាយរបស់អ្នកចោលទាំងអស់ ដោយព្រោះអ្នកបានអង្វរខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថា: “នែអ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលថា នែ អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ |
ស្តេចអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ស្តេចក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?”។
ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ