ម៉ាកុស 14:60 - អាល់គីតាប ពេលនោះមូស្ទីក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ព្រះគម្ពីរខ្មែរសាកល ពេលនោះ មហាបូជាចារ្យបានក្រោកឡើងនៅកណ្ដាលចំណោម សួរព្រះយេស៊ូវថា៖ “តើអ្នកមិនឆ្លើយអ្វីទេឬ? តើរឿងដែលអ្នកទាំងនេះកំពុងធ្វើបន្ទាល់ទាស់នឹងអ្នកជាអ្វី?”។ Khmer Christian Bible សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើងនៅកណ្តាលជំនុំ ហើយសួរព្រះយេស៊ូវថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច |
អ៊ីសានៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ មូស្ទីសួរអ៊ីសាម្ដងទៀតថា៖ «តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដែលយើងសរសើរតម្កើងមែនឬ?»។