អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
ពួកចៅហ្វាយ 8:3 - អាល់គីតាប អុលឡោះបានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្តាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌាននិយាយដូច្នេះហើយ ពួកគេក៏បាត់ខឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងអ្នករាល់គ្នាបាន?» កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ កំហឹងរបស់គេចំពោះលោកក៏ស្ងប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះបានប្រគល់អូរិប នឹងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដូច្នេះតើខ្ញុំបានអាចនឹងធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។ |
អុលឡោះតាអាឡាអើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតទ្រង់មានចិត្តមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។
ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសំដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។
ខ្ញុំសូមជម្រាបបងប្អូន តាមអំណោយទានដែលអុលឡោះបានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកំរិតនៃជំនឿ ដែលអុលឡោះប្រទានឲ្យម្នាក់ៗ។
យើងមានអំណោយទានប្លែកៗពីគ្នា ស្របតាមគុណដែលអុលឡោះប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ ត្រូវថ្លែងឲ្យស្របតាមជំនឿ
កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។
លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជំនះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្តី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត?
លោកគេឌាន និងទ័ពទាំងបីរយនាក់បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្តី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។