«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
ពួកចៅហ្វាយ 6:40 - អាល់គីតាប យប់នោះ អុលឡោះបានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺមានតែរោមចៀមប៉ុណ្ណោះដែលស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យប់នោះ ព្រះជាម្ចាស់បានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺរោមចៀមទៅជាស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើមវិញ។ |
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
លោកគេឌានជម្រាបអុលឡោះថា៖ «សូមទ្រង់កុំខឹងនឹងខ្ញុំអី។ ខ្ញុំសូមប្រាប់តែម្តងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។
លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។