ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 6:18 - អាល់គីតាប

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់​ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ

សូមមើលជំពូក



នេហេមា 6:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​ហាណា‌នា គឺ ពេឡា‌ធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផា‌យ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបា‌ឌា កូន​ចៅ​របស់​លោក​សេកា‌នា។


កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់


បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។


នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។


នៅ​គ្រា​នោះ ពួក​អភិជន​នៅ​ស្រុក​យូដា​តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ី‌យ៉ា​ជា​ញឹក​ញាប់


អ្នក​ទាំង​នោះ​ចេះ​តែ​និយាយ​សរសើរ​គាត់​នៅ​មុខ​ខ្ញុំ ហើយ​ថែម​ទាំង​នាំ​ពាក្យ​ដែល​ខ្ញុំ​និយាយ យក​ទៅ​ប្រាប់​គាត់​ទៀត​ផង។ លោក​ថូប៊ី‌យ៉ា​តែងតែ​ផ្ញើ​សំបុត្រ​មក​បំភ័យ​ខ្ញុំ។


កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់។