ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:23 - អាល់គីតាប

ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលី‌យ៉ាស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​លេវី ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ត្រា​ទុក​ក្នុង​សៀវ‌ភៅ​របា‌ក្សត្រ រហូត​ដល់​គ្រា​យ៉ូ‌ហា‌ណាន ជា​កូន​អេលី‌យ៉ាស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​លេវី​នោះ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ទុក​ក្នុង​សៀវភៅ​របា‌ក្សត្រ​ហើយ ដរាប​ដល់​គ្រា​យ៉ូហា‌ណាន​ជា​កូន​អេលី‌យ៉ាស៊ីប

សូមមើលជំពូក



នេហេមា 12:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ជំនាន់​ដែល​លោក​អេលី‌យ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មូស្ទី​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​អ៊ីមុាំ រហូត​ដល់​រជ្ជកាល​ស្តេច​ដារី‌យុស។


មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង​ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ​បញ្ជា​របស់​ស្តេច​ទត ជា​អ្នក​ជំនិត​របស់​អុលឡោះ។