ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:12 - អាល់គីតាប

នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មូស្ទី អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​អ៊ីមុាំ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ា‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​យ៉ូ‌យ៉ាគីម ពួក​សង្ឃ​ដែល​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​មាន ខាង​សេ‌រ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មហា‌បូជា‌ចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជា‌ចារ្យ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ា‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​យ៉ូយ៉ា‌គីម ក៏​មាន​ពួកសង្ឃ ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ ខាង​វង្ស​សេរ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា

សូមមើលជំពូក



នេហេមា 12:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ​ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។


ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ។ ហេតុ​នេះ​គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។


លោក​យ៉ូយ៉ា‌ដា​ជា​ឪពុក​របស់​លោក​យ៉ូណា‌ថាន លោក​យ៉ូណា‌ថាន​ជា​ឪពុក​របស់​លោក​យ៉ាដួរ។


លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហាណាន ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ា‌រា


នៅ​ជំនាន់​ដែល​លោក​អេលី‌យ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មូស្ទី​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​អ៊ីមុាំ រហូត​ដល់​រជ្ជកាល​ស្តេច​ដារី‌យុស។