អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។
និក្ខមនំ 9:8 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ចូរយកដៃក្តាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសាបាចឡើងទៅលើ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកផេះពីគុកភ្លើងពីរបីក្ដាប់ ហើយឲ្យម៉ូសេបាចទៅលើមេឃ នៅចំពោះផារ៉ោនទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផេះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។
ម៉ូសា និងហារូនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅជួបស្តេចហ្វៀរ៉អ៊ូន។ ម៉ូសាបាចផេះទៅលើ បណ្តាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។
ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយទៅជាដំបៅងាទៀតផង»។