អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
និក្ខមនំ 9:12 - អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះយេហូវ៉ាធ្វើឲ្យព្រះហឫទ័យផារ៉ោនរឹងទទឹង មិនព្រមស្តាប់ពួកលោកសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេទុកស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងម៉ូសេស្រាប់។ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។
ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយ ដូចកងទ័ពមួយ។
ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។
«អុលឡោះបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្ដគេរឹង មិនឲ្យភ្នែកគេឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យបានជា»។
ដូច្នេះ អុលឡោះមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងចិត្តរបស់ទ្រង់ ទ្រង់ធ្វើឲ្យចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែចិត្តរបស់ទ្រង់ដែរ។
អុលឡោះតាអាឡាបានធ្វើឲ្យប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រអែល ដើម្បីឲ្យប្រជាជនអ៊ីស្រអែល បំផ្លាញពួកគេជូនផ្តាច់ដល់ទ្រង់ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។