ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 9:10 - អាល់គីតាប

ម៉ូសា និង​ហារូន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន។ ម៉ូសា​បាច​ផេះ​ទៅ​លើ បណ្តាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​ក៏បណ្ដាល​ឲ្យ​កើត​បូស​ក្លាយ ធ្លាយ​ចេញ​ជា​ដំបៅ ពេញ​លើ​ខ្លួន​មនុស្ស និង​សត្វ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​នឹង​ពួក​សត្វ​ផង

សូមមើលជំពូក



និក្ខមនំ 9:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​ម៉ូសា​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ «ចូរ​យក​ដៃ​ក្តាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសា​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន


ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស​ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ទៅ​ជា​ដំបៅ​ងា​ទៀត​ផង»។


អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ទ្រង់​ធ្លាប់​ប្រហារ​ជន‌ជាតិ​អេស៊ីប​ដែរ។ ទ្រង់​នឹង​ប្រហារ​អ្នក ដោយ​រោគ​ប្ញស​ដូង​បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​បាន​ឡើយ។