ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 7:12 - អាល់គីតាប

ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ទៅ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​ហារូន បាន​លេប​ដំបង​របស់​ពួក​គេ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ក្លាយ​ទៅ​ជា​ពស់ តែ​ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ពស់​ទាំង​អស់​ដែរ តែ​ដំបង​របស់​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​បាត់​វិញ

សូមមើលជំពូក



និក្ខមនំ 7:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។


ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​រឹង​ចចេស ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន​ទេ។


ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​ម៉ូសា​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។


គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាមប្រេស​ដែរ។


កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។