គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
និក្ខមនំ 37:8 - អាល់គីតាប គាត់ដាក់ភ្ជាប់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនោះទៅនឹងគំរបហិប គឺរូបម៉ាឡាអ៊ីកាត់នីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺចេរូប៊ីមមួយនៅចុងខាងនេះ ហើយចេរូប៊ីមមួយទៀតនៅចុងខាងនោះ។ លោកបានធ្វើចេរូប៊ីមទាំងពីរនោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺចេរូប៊ីន១នៅចុងខាងនេះ ហើយចេរូប៊ីន១ទៀតនៅចុងខាងនោះ គាត់បានធ្វើចេរូប៊ីនទាំង២នោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស |
គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។