ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។
និក្ខមនំ 37:19 - អាល់គីតាប ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅមែក១មាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ហើយនៅមែក១ទៀតមាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់នឹងផ្កាដែរ មែកទាំង៦ ដែលចេញពីគល់ជើងចង្កៀងនោះ បានធ្វើដូចគ្នាទាំងអស់ |
ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។
មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀត ក៏មានមែកបីដែរ។
រីឯតួដែលនៅកណ្តាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។