ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
និក្ខមនំ 37:16 - អាល់គីតាប គាត់យកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើប្រដាប់ដែលត្រូវដាក់លើតុពីមាសសុទ្ធទាំងអស់ គឺមានថាស ផ្តិល ប៉ាន់ និងពែង ដែលសម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយច្រូច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងប្រដាប់ដែលត្រូវដាក់លើតុ គឺជាថាស ផ្តិល ប៉ាន់ ហើយនឹងពែងដែលសំរាប់នឹងថ្វាយដង្វាយច្រួច នោះគាត់ធ្វើពីមាសសុទ្ធទាំងអស់។ |
ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកជូនក្នុងដំណាក់របស់អុលឡោះតាអាឡា ទៅធ្វើពាន ប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាសប្រាក់ សម្រាប់ដំណាក់របស់អុលឡោះតាអាឡាឡើយ។
ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។
គាត់យកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ មានឆ្លាក់ក្បាច់រចនាទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសម្រាប់ជូនជាជំនូនម្សៅ។
នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។