នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។
និក្ខមនំ 27:17 - អាល់គីតាប បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងទំពក់ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងតម្ពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន |
នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។
រនាំងរបស់ទីលានត្រូវមានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ កំពស់ប្រាំហត្ថ ធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។
រីឯសាច់ប្រាក់ ២០ គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។
គេយកលង្ហិននេះទៅប្រើ សម្រាប់ធ្វើជើងទ្របង្គោលរនាំងរបស់ច្រកចូលជំរំជួបអុលឡោះតាអាឡា ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសន:។