ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 26:3 - អាល់គីតាប

ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វាំង‌នន​ប្រាំ​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​វាំង‌នន​ប្រាំ​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សំពត់​៥​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា ហើយ​សំពត់​៥​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ

សូមមើលជំពូក



និក្ខមនំ 26:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទាំង​ក្រណាត់​ទាំង​អស់​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្តោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។


ត្រូវ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ​ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។


មុន​ដំបូង ត្រូវ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ផ្ទាំង​ទី​ប្រាំ​មួយ​ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​មុខ​ជំរំ។


គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​រស‌អុលឡោះ​តែ​មួយ​ទេ ដែល​ប្រទាន​ឲ្យ។


គឺ​គាត់​ហើយ ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​រូប‌កាយ តាម​កំរិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​រូប‌កាយ​នោះ​ចំរើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។


គេ​មិន​នៅ​ជាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា​ក្បាល​ទេ គឺ​ក្បាល​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​រូប‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ។


គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ដ​បង​ប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​ផ្ទាល់