និក្ខមនំ 26:17 - អាល់គីតាប នៅលើស៊ុមនីមួយៗ ត្រូវមានពន្លួញពីរស្របគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ុមនីមួយៗត្រូវមានពន្លួញពីរភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់សម្រាប់រោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ |
ត្រូវធ្វើជើងទ្រស៊ុមពីប្រាក់ ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរ នៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
គេធ្វើជើងទ្រស៊ុមពីប្រាក់ ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។