ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។
និក្ខមនំ 2:17 - អាល់គីតាប ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ ម៉ូសាក្រោកឡើងជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានពួកគង្វាលខ្លះទៀតមកដេញពួកនាង។ លោកម៉ូសេក៏ក្រោកឡើង ជួយពួកនាង ហើយដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកគង្វាលចៀមគេមកបណ្តេញនាងទាំងនោះវិញ នោះម៉ូសេក៏ក្រោកឡើងជួយរាំងរានាង រួចយកទឹកទៅឲ្យហ្វូងសត្វផឹក |
ប៉ុន្តែ អ៊ីព្រហ៊ីមប្តឹងស្តេចអប៊ីម៉ាឡិច ស្តីអំពីអណ្តូងទឹកដែលប្រជារាស្ត្ររបស់ស្តេចអប៊ីម៉ាឡិចបានដណ្តើមយកពីគាត់។
ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។
កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្តុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្តូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្តូងវិញ។
ម៉ូសាងាកមើលឆ្វេងស្តាំឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។