ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
ប៉ុន្ដែ ពួកសាសន៍យូដាដែលនៅក្រុងស៊ូសាន បានប្រមូលផ្ដុំគ្នានៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន ហើយសម្រាកនៅថ្ងៃទីដប់ប្រាំ ដោយតាំងថ្ងៃនោះ ជាថ្ងៃជប់លៀង ហើយសប្បាយរីករាយ។
តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ នឹងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
ក្នុងលិខិតនោះ ស្តេចអនុញ្ញាតឲ្យជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
នៅថ្ងៃទីដប់នៃខែទីដប់ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យ ត្រូវអនុវត្តជាធរមាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជនជាតិយូដាសង្ឃឹមថា កិនកំទេចជនជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជនជាតិយូដាកិនកំទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។
នៅថ្ងៃដដែលនោះ ស្តេចជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាន ជារាជធានី។
នាងអេសធើរជម្រាបស្ដេចថា៖ «ប្រសិនបើស្តេចពេញចិត្ត នៅថ្ងៃស្អែក សូមស្តេចអនុញ្ញាតឲ្យជនជាតិយូដាប្រព្រឹត្ត ដូចថ្ងៃនេះនៅក្រុងស៊ូសានដែរ។ សូមឲ្យគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ទៅព្យួរលើបង្គោលនោះផង»។
ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ស្តេចអហាស៊ូរុស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។
បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ