នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
នាងអេសធើរ 3:3 - អាល់គីតាប ពួកអ្នកបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួករាជបម្រើរបស់ស្តេចដែលនៅត្រង់មាត់ទ្វាររាជវាំង សួរម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកទទឹងនឹងរាជបញ្ជារបស់ស្តេចដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកមហាតលិករបស់ស្តេចដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេសួរគាត់ថា ហេតុអ្វីបានជាអ្នកទទឹងនឹងបង្គាប់ស្តេចដូច្នេះ |
នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
ស្តេចបានចេញបញ្ជាឲ្យអ្នកបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
ពួកគេតែងតែសួរគាត់បែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ គាត់មិនស្ដាប់ពួកគេឡើយ។ គាត់បានប្រាប់ពួកគេថា គាត់ជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។
ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។